រសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៥:៣០នាទីរសៀល នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៦-០៧A អគារភាតរភាព បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមការងារទទួលបន្ទុកដឹកនាំនិងសម្របសម្រួលកិច្ចប្រជុំអន្តរក្រសួង និងក្រុមជំនួយការអមក្រុមការងារទទួលបន្ទុកដឹកនាំនិងសម្របសម្រួលកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារទទួលបន្ទុកដឹកនាំនិងសម្របសម្រួលកិច្ចប្រជុំអន្តរក្រសួង។