សម្តេចធិបតី ហ៊ុន ម៉ាណែត÷ ស្លឹកឈើតូចៗអាចធ្វើឱ្យស្ទះលូ ឬទឹកហូរយឺតបាន។ ហេតុដូច្នេះការយកស្លឹកឈើទាំងនោះចេញ ជាការចាំបាច់ដើម្បីអោយទឹកហូរបានលឿន។
ក្នុងន័យនេះខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការកែសម្រួលបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ពាក់ព័ន្ធនឹងការថតរូបនៅតំបន់អង្គរ នឹងជួយជំរុញលើកទឹកចិត្តការថតរូប និងផ្សព្វផ្សាយកេរមរតកដូនតារបស់ខ្មែរយើងឱ្យបានកាន់តែច្រើន។
ខ្ញុំសូមអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានជួយកែសម្រួលបន្ធូរបន្ថយលក្ខខណ្ឌនៃការថតរូបនៅក្នុងតំបន់ប្រាសាទអង្គរវត្ត ក៏ដូចជាខិតខំប្រឹងប្រែងក្នុងការការពារនិងអភិរក្សតំបន់ប្រាសាទរបស់យើង។
សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស ទៅលេងប្រាសាទអង្គរវត្តឱ្យបានច្រើន និងជួយថតផ្សព្វផ្សាយអំពីស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងឱ្យបានកាន់តែទូលំទូលាយ។