គណៈកម្មាធិការជាតិជំរុញចលនា ភូមិ១ ផលិតផល១ (គ.ជ.ភ.១ ផ.១)

កម្រងឯកសារ

  • សាវតានៃការជំរុញចលនា ភ.១ ផ.១

         ចលនាភូមិមួយផលិតផលមួយ(ភ១.ផ១) គឺជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍចម្រុះនៅតាមសហគមន៍ ដែលចលនានេះមានដើមកំណើតនៅទីក្រុងអូយ៉ាម៉ា ខេត្តអយតា ប្រទេសជប៉ុន នាឆ្នាំ១៩៦១ ហើយនៅឆ្នាំ១៩៧៩ ចលនានេះបានវិវឌ្ឍន៍ជាទ្រង់ទ្រាយធំទូទាំងខេត្តអយតា ។ ជោគជ័យនៃចលនានេះ ត្រូវបានពង្រីកទៅបណ្តាប្រទេសផ្សេងៗនៅទូទាំងសកលលោក។ សាធារណៈរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) ក៏បានផ្តួចផ្តើមចលនាប្រកបដោយភាពជោគជ័យស្រដៀងគ្នាដែរ ដែលមានឈ្មោះថា ចលនាភូមិថ្មី ជាភាសាកូរ៉េហៅថា Saemaul Undong នៅឆ្នាំ១៩៧១ ក្រោយពីចប់សង្រ្គាមនៅឧបទ្វីបកូរ៉េនៅឆ្នាំ១៩៥៣។ ជោគជ័យនៃចលនាភូមិថ្មី ដែលស្រដៀងនឹង ភ១.ផ១.នេះ ក៏បានពង្រីកទៅទូទាំងសកលលោកផងដែរ។ នៅខែមិថុនា ឆ្នាំ២០០១ សម្តេចតេជោនាយករដ្ឋមន្រ្តីបានដឹកនាំគណៈប្រតិភូចំនួន២១រូប ទៅទស្សនកិច្ចចលនានេះនៅខេត្តអយតា ហើយនៅឆ្នាំ២០០៦ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងគោលបំណងជំរុញការផលិត ការកែច្នៃផលិតផលកសិកម្ម សិប្បកម្ម និងសេវាកម្មនានាជាមូលដ្ឋានដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារទាំងក្នុង និងក្រៅប្រទេស ព្រមទាំងរួមចំណែកបម្រើដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

 

ទូរស័ព្ទលេខ ៖ ០២៣ ២១ ២៤ ៣២
Website: http://www.card.gov.kh
Facebook Page : OVOP National Committee Cambodia