ក- សញ្ញាសក្តិសមាជិក រាជរដ្ឋាភិបាល
ខ- សញ្ញាសក្តិរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ
គ- សញ្ញាសក្តិមន្រ្តីរាជការស៊ីវិល
គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជាមានមេដាយ ១៥មុខ ចែកជា៤ប្រភេទ៖
ប្រភេទទី១ ប្រភេទមាតុប្រទេស
ប្រភេទទី២ ប្រភេទរាជបល្ល័ង្ក :
ក/សញ្ញាសក្តិនិងឯកសណ្ឋានត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងអាណត្តិទី២ តាមព្រះរាជក្រឹត្យលេខ នស/រកត/០២០១/០៣១ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០០១ ។
សញ្ញាសក្តិ និងឯកសណ្ឋានសម្រាប់មន្ត្រីរាជការក្របខណ្ឌគ្រប់គ្រងរដ្ឋបាលនិងក្របខណ្ឌមន្ត្រីក្រមការនេះ ប្រើប្រាស់នៅពេលចូលរួមពិធីបុណ្យប្រពៃណីជាតិ ពិធីបុណ្យជាតិនិងពិធីផ្លូវការផ្សេងៗ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤២ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០០១ ។
ខ/គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី១ តាមព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ដើម្បីទទួលស្គាល់នូវគុណបំណាច់ និងស្នាដៃមន្ត្រីរាជការស៊ីវិល យោធិន នគរបាលជាតិ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ។
យោងតាមព្រះរាជក្រឹត្យនេះ មានមេដាយចំនួន១៥មុខ ដែលចែកជាបួនប្រភេទ គឺ៖
ប្រភេទទី១ ជាប្រភេទមាតុប្រទេស មានមេដាយជាតូបការ មេដាយព្រះជាណាចក្រកម្ពុជា និង មេដាយឯករាជ្យជាតិ ។
ប្រភេទទី២ ជាប្រភេទរាជបល្ល័ង្ក មានមេដាយរាជសម្បត្តិ មេដាយសម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្ន មេដាយរជ្ជកាល និង មេដាយអនុស្សរា។
ប្រភេទទី៣ ជាប្រភេទការពារជាតិ មានមេដាយសេនាជ័យសិទ្ធ និង មេដាយការពារជាតិ ។
ប្រភេទទី៤ ជាប្រភេទចម្រុះ មានមេដាយសហមេត្រី មេដាយសុវត្ថារា មេដាយមុនីសារាភ័ណ្ឌ មេដាយការងារ មេដាយស្ថាបនាជាតិ មេដាយខេមរាកីឡារិទ្ធ និងមេដាយស្ត្រីវឌ្ឍនា ។
Facebook Page: ទីស្តីការគណៈរដ្ឋមន្រ្តី នាយកដ្ឋានឥស្សរិយយស