អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ

ប្រវត្តិនៃការចងក្រងសៀវភៅរាជកិច្ច៖

សៀវភៅរាជកិច្ច មានសារៈសំខាន់ណាស់ និងមានប្រវត្តិនៃការចងក្រងបោះពុម្ពផ្សព្វផ្សាយតាំងពីយូរលង់ណាស់មកហើយរហូតមកដល់ពេលបច្ចុប្បន្ន មានដូចជា៖

 • សៀវភៅរាជកិច្ច បានធ្វើការបោះពុម្ពផ្សាយតាំងពី នៅសម័យ សង្គមប្រូតិកតូរ៉ា ក្រុងក័ម្ពូជាធិប្ឌី ឆ្នាំ១៩១១ (ក្រោម អាណាព្យាបាលបារាំងសែស) មាន ឈ្មោះថា រាជកិច្ចរាជ្ការ ហើយការបោះពុម្ពមានរយះពេល ៣ ខែម្ដង។

 • ក្រោយថ្ងៃរំដោះជាតិ ៧ មករា ឆ្នាំ១៩៧៩ រាជកិច្ច ត្រូវបាន បង្កើតឡើងវិញដោយ អនុក្រឹត្យលេខ ០៤ អន.ក្រ ចុះ ថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៨៥ ស្ដីពី ការបង្កើតរដ្ឋកិច្ចនៃ សាធារណរដ្ឋប្រជាមានិតកម្ពុជា។

 • ក្រោយការបោះឆ្នោត ឆ្នាំ១៩៩៣សៀវភៅរដ្ឋកិច្ច ត្រូវបានប្ដូរ មកជារាជកិច្ចវិញ តាមអនុក្រឹត្យលេខ ៤១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៤ ស្ដីពីការបង្កើតរចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅនៃអគ្គនាយកដ្ឋានរាជកិច្ចនិងសេវាកុំព្យូទ័រ

  • សារាចរណែនាំលេខ ១២ សរណន ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០០៤ ស្ដីពី កាតព្វកិច្ចកសាងរាជកិច្ច។
  • អនុក្រឹត្យលេខ ១១៦ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃទីស្ដីការ គណៈរដ្ឋមន្រ្តី ត្រង់ជំពូកទី ១១ ស្ដីពី អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ។
  • រដ្ឋធម្មនុញ្ញមាត្រា ៩៣ ថ្មី ចុះថ្ងៃទី ០៨ ខែមីនា ឆ្នាំ ១៩៩៩ និងមាត្រា១៣នៃច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃ គណៈរដ្ឋមន្រ្តី។
 • សារៈសំខាន់នៃការចងក្រងសៀវភៅរាជកិច្ច៖

  • តម្រូវឲ្យរាជរដ្ឋាភិបាល ផ្សព្វផ្សាយនូវគ្រប់បទដ្ឋាន ដល់ សាធារណៈជនតាមរយៈសៀវភៅរាជកិច្ច។
  • គ្រប់បណ្តាក្រសួង និងស្ថាប័នដែលមានសមត្ថកិច្ចចេញ បទដ្ឋាន ត្រូវផ្ញើរមកទីស្តីការគណៈរដ្ឋមន្ត្រីនូវគ្រប់បទដ្ឋាន ដែលមានភាពទូទៅ និងសំរាប់អនុវត្តទូទាំងប្រទេសចុះ ផ្សាយរាជកិច្ចកម្រិតជាតិ។
  • ទីស្ដីការគណៈរដ្ឋមន្រ្តី និងចាត់ចែង ការបោះពុម្ពផ្សាយ រាជកិច្ច ដែលមានចុះបទដ្ឋានណាដែលមានកំរិតទូទៅ និង សំរាប់អនុវត្តទូទាំងប្រទេស។
  • តាមរយះក្រសួងមហាផ្ទៃ និងអភិបាល ខេត្ត ក្រុង ស្រុក ខណ្ឌ មេឃុំ និងចៅសង្កាត់ គ្រប់ទំព័ររាជកិច្ច ត្រូវបានបិទ ផ្សព្វផ្សាយនៅគ្រប់សាលាឃុំ សង្កាត់។
  • គ្រប់ក្រសួង-ស្ថាប័ន ខេត្ត-ក្រុង ត្រូវយកចិត្តទុកដាក់អនុវត្ត តាមស្មារតី និងខ្លឹមសារនៃសារាចរណែនាំ ឲ្យមានប្រសិទ្ធ ភាព និងទទួលបានលទ្ធផលជាវិជ្ជមាន។
  • * ដើម្បីឲ្យបទដ្ឋានទាំងអស់មានតម្លៃគតិយុត្តិ ដែលមានវិសាលភាព អនុវត្តទូទាំងប្រទេសនោះ គឺរាល់លិខិតបទដ្ឋានទាំងឡាយណាដែលត្រូវបានបោះពុម្ពចងក្រងជាសៀវភៅរាជកិច្ច ទើបចាត់ទុកជាលិខិតផ្លូវការរបស់រដ្ឋ។
 • លទ្ធផល នៃការបោះពុម្ពសៀវភៅរាជកិច្ច រយៈ ពេល ២០ឆ្នាំ ចាប់ពីឆ្នាំ១៩៩៨ ដល់ ២០១៨ ដែលបានចែកចាយ និងផ្សព្វផ្សាយជូនដល់បណ្ដាក្រសួង/ ស្ថាប័ន អង្កការក្រៅរដ្ឋាភិបាល និងវិស័យឯកជនមានចំនួនសរុប ២,២៤៩,៣៤១ ក្បាល ។

 

កម្រងឯកសារ

 
 
E-mail: Reachkech96@gmail.com
Tel : ០២៣ ២២១ ៤៧០