ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត ដែលសរសេរជាអក្សរកាត់ថា ក.ប.ល. ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចលេខ០៣ សសរ ក.ស.វ. ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើត ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត យោងតាមប្រការ២ នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ១៣២សសរ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត។
ក.ប.ល. មានភារកិច្ចដូចខាងក្រោម ៖
– បណ្តុះបណ្តាល និងកសាងសមត្ថភាពដល់មន្រ្តីក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៅតាមក្រសួង ស្ថាប័នអំពីវិធីសាស្ត្រវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
– ផ្តល់យោបល់ជូនក្រសួង ស្ថាប័ន ក្នុងការរៀបចំរបាយការណ៍វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
– ធ្វើបច្ចុប្បន្នកម្ម រៀបចំបោះពុម្ព និងផ្សព្វផ្សាយអំពីគោលការណ៍ណែនាំស្តីពីវិធីសាស្ត្រវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត។
ក.ប.ល. មានសមាសភាពថ្នាក់ដឹកនាំដូចខាងក្រោម ៖
– ឯកឧត្តម យឹម ណុលសន អនុប្រធាន ក.ស.វ. ប្រធាន
– ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការរង ក.ស.វ. អនុប្រធានអចិន្ត្រៃយ៍
ក.ប.ល. មានរចនាសម្ព័ន្ធដូចខាងក្រោម ៖
– ផ្នែកបណ្តុះបណ្តាល
– ផ្នែកព័ត៌មានវិទ្យា
– ផ្នែករដ្ឋបាល។
គេហទំព័រ: www.ecosocc.gov.kh
Facebook Page: ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌-ECOSOCC