ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)

ការងារចូលរួមកសាងលិខិតបទដ្ឋានគតិយុត្ត

         ក.ស.វ. បានចូលរួមពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំដោយក្រសួងនានាមានច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដាក់ឆ្លងការប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រីឬនៅតាមក្រសួងសាមីនីមួយៗ។

         ដើមី្បប្រសិទ្ធភាពការងារពិនិត្យ និងផ្តល់យោបល់ ក.ស.វ. បានរៀបចំដំណើរការការងារដោយបែងចែកសមាជិកអចិន្រៃ្តយ៍ ជាបីក្រុម គឺ ក្រុមវិស័យរដ្ឋបាល (ក្រុមទី១) ក្រុមវិស័យសេដ្ឋកិច្ច (ក្រុមទី២) និងក្រុមវិស័យសង្គមកិច្ច និងវប្បធម៌ (ក្រុមទី៣) ទៅតាមក្រសួងស្ថាប័ន។ ក្រុមនីមួយៗ ដឹកនាំដោយប្រធាន០១រូប ដែលជាអនុប្រធាន ECOSOCC និងមានអ្នកទទួលខុសត្រូវរបស់ក្រុម០១រូប ផងដែរ។

         ជាលទ្ធផលចាប់ពីឆ្នាំ២០០៧ រហូត់ដល់ត្រីមាសទី២ ឆ្នាំ២០១៨ ក.ស.វ. បានពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តបានចំនួនមានដូចខាងក្រោម៖

 
សេចក្តីព្រាង ឆ្នាំ២០០៧ ដល់ ឆ្នាំ២០១៨
– ច្បាប់ ៨០
– ព្រះរាជក្រឹត្យ ៤៨
– អនុក្រឹត្យ ២៥៨
– ឯកសារ និងគោលនយោបាយផេ្សងៗ ៨៧
សរុប ៤៧៣
 

គេហទំព័រ: www.ecosocc.gov.kh
Facebook Page: ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌-ECOSOCC