គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

១ អំពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
គណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា(គ.ស.ម.ក.) ជាសេនាធិការរបស់រាជរដ្ឋាភិបាលមានតួនាទីនិងភារកិច្ចក្នុងការការពារ អភិវឌ្ឍ និងលើកតម្កើងវិស័យសិទ្ធិមនុស្សនៅកម្ពុជា។

២ បេសកកម្ម

  • អប់រំផ្សព្វផ្សាយសិទ្ធិមនុស្ស
  • ត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ
  • ទទួលនិងដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស
  • សរសេររបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាជូនអង្គការសហប្រជាជាតិ
  • ការងារសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន និងអង្គការសហប្រជាជាតិ

៣ សមិទ្ធិផលសម្រេចបាន
៣.១ ធ្វើបាឋកថានៅតាមបណ្តាខេត្ត






គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ដើម្បីរៀបចំធ្វើបាឋកថាស្តីពី “សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សនិងការអភិវឌ្ឍ” ដើម្បីលើកកម្ពស់ការយល់ដឹងទាក់ទងនឹងសិទ្ធិមនុស្ស ដល់មន្រ្តីរាជការគ្រប់មន្ទីរ ស្ថាប័ន សិស្ស និស្សិត និងគរុសិស្ស។
៣.២ ការអប់រំផ្សព្វផ្សាយតាមបណ្តាវិទ្យាល័យនិងគ្រឹះស្ថានអប់រំ








គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) មានបេសកកម្មធ្វើការអប់រំ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្សដល់មន្រ្តីអនុវត្តច្បាប់ អាជ្ញាធរមូលដ្ឋាន សិស្ស និស្សិត កម្មករ ប្រជាពលរដ្ឋ និងក្រុមជនជាតិដើមភាគតិចជាដើម។ ក្នុងការអនុវត្តបេសកកម្មនេះ គ.ស.ម.ក. បានធ្វើការសហការជាមួយក្រសួង មន្ទីរពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំវេទិកាសាធារណៈ សិក្ខាសាលានៅតាមបណ្តាខេត្តផ្សេងៗពាក់ព័ន្ធនឹងច្បាប់ សិទ្ធិមនុស្ស សន្តិភាព និងការអភិវឌ្ឍ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៨នេះ គ.ស.ម.ក. បានចុះធ្វើការអប់រំផ្សព្វផ្សាយដល់យុវជននៅតាមវិទ្យាល័យនានាទូទាំងរាជធានីខេត្ត បានចំនួន៣២លើក និងមានយុវជនចូលរួមសរុបចំនួន ៣៤៦៤នាក់ (ស្រី ២០២៣​​នាក់) ក្រោមប្រធានបទ “សិទ្ធិមនុស្សនិងច្បាប់”។
៣.៣ ការងារស៊ើបអង្កេតនិងចុះពិនិត្យស្ថានភាពសិទ្ធិមនុស្ស
គណៈកម្មាធិការសិទ្ធិមនុស្ស មានបេសកកម្មស៊ើបអង្កេត ស្រាវជ្រាវ និងត្រួតពិនិត្យករណីរំលោភសិទ្ធិមនុស្ស នៅតាមបណ្តាពន្ធនាគារ មណ្ឌលអប់រំកែប្រែ កន្លែងឃុំឃាំង និងមណ្ឌលស្តារនីតិសម្បទា ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងអង្គការសង្គមស៊ីវិល ដើម្បីជំរុញឱ្យមានការដោះស្រាយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។ នៅក្នុងឆ្នាំ២០១៨ ក្រុមការងារបានចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សតាមបណ្តាពន្ធនាគារ មណ្ឌលអប់រំកែប្រែបានចំនួន២៤ ក្នុងនោះរួមមាន ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី មណ្ឌលកែប្រែ ម៣ ពន្ធនាគាររាជធានីភ្នំពេញ ពន្ធនាគារខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងមណ្ឌលអប់រំកែប្រែទី៤ (ម៤) ស្ថិតក្នុងស្រុកក្រវាញ ខេត្តពោធិ៍សាត់។











៣.៤ ការងារទទួលនិងដោះស្រាយបណ្តឹង
ការងារទទួលនិងដោះស្រាយបណ្តឹង គឺជាយន្តការដ៏សំខាន់មួយទៀតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្នុងការធានាឲ្យបាននូវការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន សិទ្ធិពលរដ្ឋ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ គ.ស.ម.ក. បានធ្វើការផ្សព្វផ្សាយពីយន្តការនៃការទទួលពាក្យបណ្តឹងរបស់ គ.ស.ម.ក. នៅរាជធានី ខេត្ត តាមបណ្តាញសង្គម ធ្វើឲ្យប្រជាពលរដ្ឋបានយល់ដឹងនិងជ្រួតជ្រាបពីយន្តការនេះ។ នៅក្នុងឆ្នាំ២០១៨ នេះ គ.ស.ម.ក. បានទទួលពាក្យបណ្តឹងសរុបចំនួន២០ករណី ក្នុងនោះ១១ករណីជាបណ្តឹងរដ្ឋប្បវេណីនិង៩ករណីជាបណ្តឹងព្រហ្មទណ្ឌ។ ក្នុងករណីបណ្តឹងទាំងអស់នេះ គ.ស.ម.ក. បានដោះស្រាយដោយធ្វើលិខិតអន្តរាគមន៍ទៅតុលាការនិងអាជ្ញាធរពាក់ព័ន្ធចំនួន១២ករណី ណែនាំទៅសាមីបណ្តឹងវិញ ៥ករណី និង៣ករណី កំពុងមានចំណាត់ការ។




៣.៥ ការងារសរសេររបាយការណ៍
មកដល់ពេលនេះ គ.ស.ម.ក. ទទួលបន្ទុកក្នុងការសរសេររបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ ចំនួន៥រួមមាន៖

  • របាយការណ៍ស្ដីពីការត្រួតពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)
  • របាយការណ៍ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ (ICESCR)
  • របាយការណ៍ស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ(ICCPR)
  • របាយការណ៍ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICED)
  • របាយការណ៍ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ(ICED)

ក្រុមការងារសរសេររបាយការណ៍អន្តរក្រសួង មានសមាសភាពមកពីគ្រប់ក្រសួង-ស្ថាប័ន ដែលត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ១១៤សសរ ចុះថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងដឹកនាំការងារសរសេររបាយការណ៍ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិ។ ជាក់ស្តែងរបាយការណ៍ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ដែលជារបាយការណ៍លើកទី១៤ ១៥ និង១៦ ត្រូវបានបញ្ចប់។ របាយការណ៍ស្តីពីការពិនិត្យឡើងវិញជាសកល (UPR) ត្រូវបានបញ្ជូនទៅអង្គការសហប្រជាជាតិ។ ចំណែកឯរបាយការណ៍ផ្សេងៗទៀតកំពុងត្រូវបានរៀបចំ។












៣.៦ ការងារទំនាក់ទំនងជាមួយអន្តរជាតិនិងសង្គមស៊ីវិល
គ.ស.ម.ក. បានធ្វើទំនាក់ទំនងនិងសហការជាមួយអន្តរជាតិនិងសង្គមស៊ីវិលដូចខាងក្រោម៖

  • បានសហការជាមួយនឹងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា OHCHR ក្នុងការរៀបចំសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលក្នុងការពង្រឹងសមត្ថភាពមន្រ្ដីរាជការសាធារណៈ អំពីយន្តការក្នុងការសរសេររបាយការណ៍។ បន្ថែមពីនេះ ក៏បានសហការក្នុងការរៀបចំ អបអរសាទរខួបលើកទី៧០ នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស។
  • មានកិច្ចពិភាក្សាការងារទ្វេភាគីស្តីពីសិទ្ធិមនុស្ស(Dialogue on human rights) ជាមួយប្រទេសស៊ុយអែតរៀងរាល់២ឆ្នាំម្តងនិងរៀងរាល់១ឆ្នាំម្តងជាមួយ​ប្រទេសជប៉ុន។
  • បានសហការជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងសហគមន៍ឥន្ទធនូកម្ពុជា(ROCK)។
  • បានធ្វើការសហការជាមួយគណៈកម្មការអន្តរជាតិរដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ក្នុងការរៀបចំសិក្ខាសាលាស្តីពីសិទ្ធិមនុស្សថ្នាក់តំបន់និងវេទិកាតស៊ូមតិថ្នាក់ជាតិនិងថ្នាក់តំបន់ របស់យុវជនស្តីពីសិទ្ធិមនុស្សឆ្នាំ២០១៨។
  • បានធ្វើការសហការជាមួយថ្នាក់ដឹកនាំ KOICA ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការពង្រីកមិត្តភាពកម្ពុជា-កូរ៉េ ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍ការងារនិងចំណេះដឹង ដើម្បីពង្រឹងសមត្ថភាពមន្រ្ដីរាជការរបស់ គ.ស.ម.ក.។
  • បានសហការជាមួយនឹងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា OHCHR ក្នុងការរៀបចំសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលក្នុងការពង្រឹងសមត្ថភាពមន្រ្ដីរាជការសាធារណៈ អំពីយន្តការក្នុងការសរសេររបាយការណ៍។ បន្ថែមពីនេះ ក៏បានសហការក្នុងការរៀបចំ អបអរសាទរខួបលើកទី៧០ នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស។
  • បានសហការជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងសហគមន៍ឥន្ទធនូកម្ពុជា(ROCK)។
  • បានធ្វើការសហការជាមួយគណៈកម្មការអន្តរជាតិរដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ក្នុងការរៀបចំសិក្ខាសាលាស្តីពីសិទ្ធិមនុស្សថ្នាក់តំបន់និងវេទិកាតស៊ូមតិថ្នាក់ជាតិនិងថ្នាក់តំបន់ របស់យុវជនស្តីពីសិទ្ធិមនុស្សឆ្នាំ២០១៨។
  • បានធ្វើការសហការជាមួយថ្នាក់ដឹកនាំ KOICA ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការពង្រីកមិត្តភាពកម្ពុជា-កូរ៉េ ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍ការងារនិងចំណេះដឹង ដើម្បីពង្រឹងសមត្ថភាពមន្រ្ដីរាជការរបស់ គ.ស.ម.ក.។

កម្រងរូបភាព

-ជំនួបជាមួយថ្នាក់ដឹកនាំ KOICA




-កិច្ចប្រជុំទ្វេភាគីកម្ពុជា-ជប៉ុន លើកទី៩ស្តីពីសិទ្ធិមនុស្ស




-ជំនួបជាមួយក្រសួងការបរទេសបារាំង





-ជំនួបជាមួយអ្នករាយការណ៍ពិសេសរបស់ អ.ស.ប. ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា








-ការចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពសិទ្ធិមនុស្សរបស់បងប្អូនស្នាក់នៅមណ្ឌលព្រៃស្ពឺ





-ការតស៊ូមតិរបស់យុវជនស្ដីពីសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន



-អបអរសាទរ ខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ










-សកម្មភាពផ្សេងៗ











វីដេអូ

Facebook Page: Cambodian Human Rights Committee