នាយកដ្ឋានឯកសារអេឡិចត្រូនិច និងព័ត៌មានវិទ្យា (E-Doc)

         នាយកដ្ឋានឯកសារអេឡិចត្រូនិច និងព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅ នៃទីស្ដីការគណៈរដ្ឋមន្រ្តី ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១១៦ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃទីស្ដីការគណៈរដ្ឋមន្ត្រី ត្រង់មាត្រា១៥ ។ សូមចុចមើលទីនេះ!

សមិទ្ធផលសំខាន់ៗ ៖

  • ប្រព័ន្ធគ្រប់គ្រងឯកសារអេឡិចត្រូនិច Electronic Document Management System (EDMS)

ជាប្រព័ន្ធគ្រប់គ្រងឯកសារលិខិតបទដ្ឋានគតិយុត្តក្រោមទម្រង់ជាឯកសារអេឡិចត្រូនិច មានដូចជា ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្ដីសម្រេច សេចក្ដីជូនដំណឹង សារាចរ និងសារាចរណែនាំ យុទ្ធសាស្ត្រចតុកោណ គោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័ន…។

  • ប្រព័ន្ធគ្រប់គ្រងឯកសារក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ជាប្រព័ន្ធគ្រប់គ្រងឯកសារលិខិតបទដ្ឋានគតិយុត្តជាទម្រង់ឯកសារអេឡិចត្រូនិចដែលគាំទ្រក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី មានដូចជាៈ របៀបវារៈប្រជុំ សមាសភាពប្រជុំ សេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ត និងឯកសារយោងពាក់ព័ន្ធ…។

  • ប្រព័ន្ធតាមដានសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ចេញ-ចូល ទីស្ដីការគណៈរដ្ឋមន្រ្តី

ជាប្រព័ន្ធតាមដានរាល់សេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តចាប់តាំងពីពេលដែលឯកសារចូលទីស្ដីការគណៈរដ្ឋមន្ត្រី រហូតដល់ដាក់ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ ប្រព័ន្ធនេះធ្វើការតាមដាននូវដំណើរការចរាចរសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដោយកត់ត្រានូវកាលបរិច្ឆេទនៃដំណើរការរបស់ឯកសារទាំងនោះ។

  • ប្រព័ន្ធត្រួតពិនិត្យបណ្ដាញអុិនធឺណិតទីស្ដីការគណៈរដ្ឋមន្ត្រី

ជាប្រព័ន្ធត្រួតពិនិត្យតាមដានរាល់ចរាចររបស់ប្រព័ន្ធអុិនធឺណិតនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដូចជាការប្រើប្រាស់ល្បឿនអុិនធឺណិត ដែលក្នុងនោះរួមមានការទាញយកទិន្នន័យ (Data Download) និងការបង្ហោះទិន្នន័យ (Data Upload)។ ប្រព័ន្ធនេះអាចឱ្យអ្នកគ្រប់គ្រងដឹងពីដំណើរការរបស់ប្រព័ន្ធអុិនធឺណិតនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដំណើរការឬមិនដំណើរការបានភ្លាមៗ។

កម្រងរូបភាព ៖

មជ្ឈមណ្ឌលទិន្នន័យ (Data Center) និងសកម្មភាពការងារ




 

កម្រងឯកសារ

១ រាជរដ្ឋាភិបាល

២ ទីស្ដីការគណៈរដ្ឋមន្រ្តី

៣ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទាំងបួន

៤ ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់

កម្រងរូបភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ ឧត្តមក្រុមប្រឹក្សា និងផ្តល់យោបយល់ជាលើកដំបូង