មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ (ម.ត.ឯ.ច)

អំពី ម.ត.ឯ.ច

        មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៥៩ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលជាស្ថាប័នរដ្ឋស្ថិតក្រោមទីស្តីការគណៈរដ្ឋមន្រ្តី និងបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ហ៊ីដេហ៊ីសា ហូរិនូជិ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ម.ត.ឯ.ច. ត្រូវបានសាងសង់ក្រោមថវិកាបដិភាគនៃជំនួយឥតសំណងក្រៅគម្រោងរបស់រដ្ឋាភិបាលជប៉ុន រួមជាមួយនឹងការបំពាក់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមជ្ឈមណ្ឌល។

 
ទូរស័ព្ទ: ០២៣ ២៣១ ២២១ / ០៩៥ ៧៥ ២៩ ៦៩
Email: info@ldc-eccc.gov.kh
Website: www.ldc-eccc.gov.kh
Facebook Page: មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អ.វ.ត.ក. LDC
វិថី ឧកញ៉ា ម៉ុងរិទ្ធី (១៩២៨) និង ១១២៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។