មិនថាក្នុងកាលៈទេសៈណានោះទេ អង្ករតែងតែជាអាហារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ ក្នុងមួយឆ្នាំៗប្រជាជនកម្ពុជាម្នាក់ទទួលទានអង្ករអស់ប្រមាណ ១៤៣ គីឡួក្រាម។ គ្រួសារចំនួន៦៧% ចួលរួមនៅក្នុងការងារផលិតកម្មអង្ករ។ សម្រាប់គ្រួសារ អង្ករត្រូវបានចាត់ទុកថាជាប្រភេទដំណាំដែលផ្ដល់នូវប្រាក់ចំណួល និងរក្សាសន្ដិសុខស្បៀង។ សម្រាប់ប្រទេសជាតិវិញ កសិកម្មនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍជាតិ។ វិស័យកសិកម្មរួមចំណែកប្រមាណ៣៤,៤% នៅក្នុង…
ស្រូវជាដំណាំចំបងនិងចាំបាច់សម្រាប់ចិញ្ចឹមជីវិតនិងក៏ជាផលិតផលនាំចេញធំបំផុតនៃវិស័យកសិកម្ម។ ទោះជារួមកម្ពុជាមានអតិរេកស្រូវក្ដី ន៏នៅតែមានការខ្វះខាតស្បៀងអាហារតាមតំបន់ និងតាមរដូវកាលដោយសារកត្តាអាកាសធាតុ និងវិសមភាពរវាងប្រជាជនទីក្រុង និងជនបទ។ ដើម្បីធានាសុវត្ថិភាពការផ្គត់ផ្គង់ស្បៀង និងបង្កើនចំណូលរបស់ខ្លួន ប្រជាជននៅតំបន់ជនបទ ពឹងផ្អែកទៅលើចំណូលបន្ថែមដោយការដាំដំណាំរួមផ្សំ។
ភាគខាងត្បូងនៃប្រទេសកម្ពុជា មានព្រំដែនជាប់ជាមួយនឹងឈូងសមុទ្រថៃ ដែល លាតសន្ធឹងប្រវែងជា៤៣៥គីឡូម៉ែត្រ។ មួយភាគបីដំបូងនៃតំបន់ឆ្នេរ គិតចេញពីព្រំដែនថៃមក មានលក្ខណៈទាប ជាដីភក់ល្បាប់ និងសម្បូណ៍ទៅដោយរុក្ខជាតិ កោងកាង និងមានភូមិនេសាទតូចៗជាច្រើននៅតំបន់នេះ។ មួយភាគបីបន្ទាប់នៃ តំបន់ឆ្នេរ សម្បូណ៌ទៅដោយថ្មខ្ពស់ទាប ច្រងេងច្រងាង មានច្រាំចោតឆ្លាស់ជាមួយនឹងឆ្នេរខ្សាច់។ នៅតំបន់នេះពោរពេញទៅដោយដើមស្នាយ (Casuarina equisetifolia) និងចំការដូង។
ល័ក្ដខ្មែរ គឺជាជ័រធម្មជាតិខះរឹងមួយប្រភេទ មានពណ៌ក្រហមព្រឿង ដែលកើតចេញពីសត្វល្អិតដូចស្រមើលហៅថា “មេល័ក្ត ឫពូជល័ក្ត” ដែលអ្នកផលិតល័ក្តមានវិធីចិញ្ចឹមទុក នៅចុងរដូវកាលនីមួយៗ សម្រាប់ផលិតនៅដើមរដូវកាលបន្ទាប់។ នៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលមក ល័ក្តខ្មែរមានសារប្រយោជន៍ក្នុងការប្រើប្រាស់ជាថ្នាំជ្រលក់ពណ៌សាច់ក្រណាត់ ដូចជាសូត្រ ហូល ផាមួង សារុង ជាដើម ទុកជាវត្ថុធាតុដើមពីធម្មជាតិសុទ្ធសាធ ដែលផលិតករសាច់ក្រណាត់បរទេសជាច្រើនបានកត់សម្គាល់ថា មានគុណភាពខ្ពស់ជាងថ្នាំជ្រលក់ពណ៌ដែលផ្សំពីជាតិគីមី។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) តែងតែទទួលបានព័ត៌មានជាច្រើនអំពីភាពអវិជ្ជមាននៃប្រជាពលរដ្ឋជាអ្នកខ្ចីប្រាក់មីក្រូហិរញ្ញវត្ថុ ដែលមិនមានលទ្ធភាពសងបំណុលបាន ហើយប្រឈមនឹងការរឹបអូសទ្រព្យធានា មានដូចជាផ្ទះសម្បែង ដីធ្លី និងទ្រព្យសម្បត្តិផ្សេងទៀត និងរងការជំពាក់បំណុលវ័ណ្ឌកដោះខ្លួនមិនរួច។
ECOSOCC បានធ្វើការសិក្សាស្រាវជ្រាវចំនួនពីរលើក គឺលើកទីមួយនៅឆ្នាំ២០១២ ដោយផ្អែកលើទិន្នន័យនិងព័ត៌មានត្រឹមដំណាច់ឆ្នាំ២០១០ និងលើកទីពីរនៅដើមឆ្នាំ២០១៦ ដោយផ្អែកលើទិន្នន័យនិងព័ត៌មានត្រឹមដំណាច់ឆ្នាំ២០១៤។
គេហទំព័រ: www.ecosocc.gov.kh
Facebook Page: ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌-ECOSOCC