June 30, 2024

ឯកឧត្តម អុីន វីរជាតិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជានិងថ្នាក់ដឹកនាំចំនួន ១៦រូប ចូលជួបសម្តែងការគួរសម

វេលាម៉ោង ៩ ព្រឹក នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អុីន វីរជាតិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជានិងថ្នាក់ដឹកនាំចំនួន ១៦រូប ចូលជួបសម្តែងការគួរសម នៅសាលប្រជុំ A អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងឱកាសនោះ ឯកឧត្តម អុីន វីរជាតិ បានចែករំលែកចំណេះដឹងសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹង៖ ការអប់រំប្រកបដោយគុណភាព សមភាពយេនឌ័រនិងការពង្រឹងតួនាទីស្រ្តី សេដ្ឋកិច្ច ថាមពលនិងការប្រែប្រួលអាកាសធាតុ និងសុខភាពល្អនិងសុខមាលភាពក្នុងប្រទេសកម្ពុជា។ ជាមួយនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ប្រតិភូយុវជនអាស៊ានកម្ពុជាត្រូវ៖ ១.ត្រៀមខ្លួនឱ្យបានល្អជាមុន ២.ធ្វើជាអ្នកការទូតតំណាងឱ្យកម្ពុជា ៣. សាមគ្គីភាពផ្ទៃក្នុងក្រុម ៤.ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយយុវជននៃបណ្ដាប្រទេសជាមិត្ត  និង៥.យកចិត្តទុកដាក់រៀនសូត្រពីចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីបេសកម្មនេះ ដើម្បីកសាងខ្លួនជាមូលធនមនុស្ស ប្រកបដោយថាមពលរបស់ប្រទេសជាតិយើង។ បន្ទាប់មក ឯកឧត្តម បានពាំនាំថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជូនដល់ក្រុមយុវជន ក្នុងម្នាក់ៗ ៥០០ ០០០រៀល។