ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញទៅសាកសួរសុខទុក្ខឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវកតញុតាធម៌ និងកតវេទិតាធម៌គ្មានថ្ងៃអាចបំភ្លេចបាន គោរពជូនចំពោះឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគោរពជូនពរឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កាយពលមាំមួន ជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានា ព្រមទាំងទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។