June 30, 2024

ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សំ ប៊ុនណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីបានចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអង្គភាពក្រោមឱវាទទីស្តីការគណៈរដ្ឋមន្រ្ដី ដើម្បីជួយផ្សព្វផ្សាយបន្ត ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីដែលមិនបានចូលរួម និងសមាជិកគ្រួសាររបស់ពួកគាត់ដែលស្ថិតនៅក្នុងបន្ទុកទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅទីតាំង សាខា ប.ស.ស. ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមនេះ