ខ្ញុំសូមអរគុណចំពោះបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ វិស័យឯកជន សមាគម សហព័ន្ធកីឡា សហគមន៍ សប្បុរសជន កម្លាំងស្ម័គ្រចិត្ត និងប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី ជាពិសេសអ្នកសៀមរាប ដែលបានរួបរួមគ្នាធ្វើឲ្យសម្រេចបាននូវគោលដៅសំខាន់ៗធំទាំង៣ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
គោលបំណងធំ ៣ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្ត គឺ៖ ទី១ បំផុសស្មារតីស្នេហាជាតិតាមរយៈការរួមសាមគ្គីគ្នា ដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីជាតិ, ទី២ បំផុសការផ្សព្វផ្សាយវិស័យទេសចរណ៍ និងទី៣ លើកស្ទួយសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ព័ត៌មានផ្សេងៗ

សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត”
ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥