ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តចុះពិនិត្យប្រទីបរាជរដ្ឋាភិបាល ដែលកំពុងដំណើរការរៀបចំនៅត្រើយខាងកើតទន្លេទល់មុខព្រះបរមរាជវាំង

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានបន្តពិនិត្យប្រទីបរាជរដ្ឋាភិបាល នៅត្រើយខាងកើតទន្លេទល់មុខព្រះបរមរាជវាំង ដែលកំពុងដំណើរការរៀបចំ ដើម្បីត្រៀមចូលរួមអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ សុក្រ និង សៅរ៍ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ គ្រោងនឹងប្រព្រឹត្តទៅយ៉ាងមហោឡារិក អធិកអធម ស្របទៅតាមប្រពៃណីជាតិ ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដោយមានបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ បុរាណ និង សម្តែងសិល្បៈ ទាំង៣រាត្រីដើម្បីបើកឱកាសជូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ ដោយធានាបាននូវសុវត្ថិភាព ក្រោមម្លប់នៃសន្តិភាព៕