សារពិសេសសម្ដេចធិបតី៖ សូម ឯកឧត្ដម លោកជំទាវ អភិបាលរាជធានី ខេត្ត បង្ក្រាបក្មេងទំនើង កាប់ចាក់ ក្រុមដាវសាំម៉ូរៃ និងក្មេងទំនើងបង្ហោះម៉ូតូ ឱ្យបានជាប់ជាប្រចាំ ដូចភ្លៀងរលឹម។ សមត្ថកិច្ចត្រូវឃាត់ទុកម៉ូតូរបស់ក្មេងទំនើងទុក ៣ខែ សម្រាប់លើកទី១ និង ៦ខែ បើមិនរាងចាល។