វេលាម៉ោង ៩ ព្រឹក នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អុីន វីរជាតិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជានិងថ្នាក់ដឹកនាំចំនួន ១៦រូប ចូលជួបសម្តែងការគួរសម នៅសាលប្រជុំ A អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងឱកាសនោះ ឯកឧត្តម អុីន វីរជាតិ បានចែករំលែកចំណេះដឹងសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹង៖ ការអប់រំប្រកបដោយគុណភាព សមភាពយេនឌ័រនិងការពង្រឹងតួនាទីស្រ្តី សេដ្ឋកិច្ច ថាមពលនិងការប្រែប្រួលអាកាសធាតុ និងសុខភាពល្អនិងសុខមាលភាពក្នុងប្រទេសកម្ពុជា។ ជាមួយនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ប្រតិភូយុវជនអាស៊ានកម្ពុជាត្រូវ៖ ១.ត្រៀមខ្លួនឱ្យបានល្អជាមុន ២.ធ្វើជាអ្នកការទូតតំណាងឱ្យកម្ពុជា ៣. សាមគ្គីភាពផ្ទៃក្នុងក្រុម ៤.ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយយុវជននៃបណ្ដាប្រទេសជាមិត្ត និង៥.យកចិត្តទុកដាក់រៀនសូត្រពីចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីបេសកម្មនេះ ដើម្បីកសាងខ្លួនជាមូលធនមនុស្ស ប្រកបដោយថាមពលរបស់ប្រទេសជាតិយើង។ បន្ទាប់មក ឯកឧត្តម បានពាំនាំថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជូនដល់ក្រុមយុវជន ក្នុងម្នាក់ៗ ៥០០ ០០០រៀល។
- ទំព័រដើម
- អំពីក្រសួង
- ព័ត៌មាន និងសកម្មភាពការងារ
- អង្គភាពចំណុះ
- អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
- ក្រុមប្រឹក្សាអ្នកច្បាប់
- អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
- ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
- អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅ
- អគ្គនាយកដ្ឋានឥស្សរិយយសនិងគោរមងារ
- ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ
- អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ
- យេនឌ័រនៃទីស្តីការគណៈរដ្ឋមន្រ្តី
- រាជបណ្ឌិត្យសភាកម្ពុជា
- អជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
- គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
- គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
- គណៈកម្មាធិការជាតិជំរុញចលនា ភូមិ១ ផលិតផល១ (គ.ជ.ភ១.ផ១.)
- អគ្គលេខាធិការដ្ឋាននៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល
- អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន
- អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងមជ្ឍមណ្ឌលតម្កល់ឯកសារច្បាប់ (ម.ត.ឯ.ច.) នៃ អ.វ.ត.ក.
- អ.គ្គ រាជកិច្ចនិងតម្កល់ឯកសារជាតិ
- ទំនាក់ទំនង