សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផា ទេវី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ
ស្ដេចយាងសោយទិវង្គតដោយព្រះរោគគាពាធ នៅមន្ទីរពេទ្យទីក្រុងបាំងកក ប្រទេសថៃ ក្នុងព្រះជន្ម៧៧ព្រះវស្សា។
ព្រះបរមសពនឹង ត្រូវតម្កល់នៅវត្តបុទុមវតីក្នុងរាជធានីភ្នំពេញដើម្បីធ្វើបុណ្យតាមព្រះបវេណី។
សូមថ្វាយព្រះកុសល សូមដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចរាជបុត្រីព្រះរៀម ស្ដេចយាងសោយសុខ ក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។