នាយកដ្ឋានតម្កល់ឯកសារជាតិ
នាយកដ្ឋានតម្កល់ឯកសារជាតិ ឬ បណ្ណសារដ្ឋានជាតិកម្ពុជា គឺជាស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ នាយកដ្ឋានតម្កល់ឯកសារជាតិ ទទួលបន្ទុកគ្រប់គ្រងថែរក្សាឯកសាររដ្ឋបាលរបស់រាជរដ្ឋាភិបាលដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងគតិយុត្ត ដើម្បីអភិរក្សទុកសម្រាប់មនុស្សសម័យបច្ចុប្បន្ន និងអនាគតប្រើប្រាស់។ ឯកសារដែលមាននៅក្នុងនាយកដ្ឋានតម្កល់ឯកសារជាតិបានកត់ត្រាព្រឹត្តិការណ៍ និងការសម្រេចចិត្តដែលឆ្លុះបញ្ចាំងពីរដ្ឋ និងសង្គមកម្ពុជាចាប់ពី ស.វ ទី១៩ មក។ យើងគ្រប់គ្រងឯកសារដែលបានបង្កើតឡើង ឬបានប្រមូលដោយរដ្ឋបាលអាណានិគមបារាំង និងឯកសាររដ្ឋបាលរបស់រាជរដ្ឋាភិបាលចាប់ពីទទួលបានឯករាជ្យ ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដែលគ្រប់ដណ្ដប់ដោយប្រធានបទដ៏សម្បូរបែបក្នុងកំឡុងពេលជិត២សតវត្សរ៍កន្លងមក។ យើងបានខិតខំយ៉ាងខ្លាំងក្នុងការអភិរក្ស និងស្ដារឡើងវិញនូវឯកសារដែលជាប្រវត្តិសាស្រ្តជាតិ និងធ្វើការផ្សព្វផ្សាយ បណ្ដុះបណ្ដាលពីចំណេះដឹង និងបច្ចេកទេសនៃការថែរក្សាឯកសារជូនដល់មន្ត្រីនៃស្ថាប័នរដ្ឋដើម្បីរួមគ្នាថែរក្សាប្រវត្តិសាស្ត្រជាតិ។
នាយកដ្ឋានតម្កល់ឯកសារជាតិ ឬបណ្ណសារដ្ឋានជាតិកម្ពុជាគឺជាគ្រឹះស្ថានសាធារណៈដែលទទួលគ្រប់សាធារណជនដែលមានបំណងសិក្សាស្វែងយល់ស្រាវជ្រាវពីអតីតកាលរបស់កម្ពុជា។ យើងសូមស្វាគមន៍សិស្ស និស្សិត បញ្ញាវ័ន អ្នកស្រាវជ្រាវអប់រំ មន្ត្រីរាជការ និងសាធារណជនទាំងអស់មកសិក្សាស្រាវជ្រាវឯកសារដ៏សម្បូរបែបរបស់យើង។

១-សកម្មភាពនៃការជួសជុល និងថែរក្សាការពារឯកសារ
២-កិច្ចសហប្រតិបត្តិការអន្តរជាតិ
៣-ការថែរក្សាឯកសារដើម និងឯកសារអេឡិចត្រូនិច
៤-ការបម្រើសេវាជូនភ្ញៀវជាតិ និងអន្តរជាតិ
កម្រងរូបភាព
លេខទូរស័ព្ទទំនាក់ទំនង: ០២៣ ៤៣០ ៤៦៧, ០១២ ៥៩៨ ៩៧៥
Website: www.nac.gov.kh
អាសយដ្ឋាន៖ ផ្លូវលេខ ៦១ ហ៊ីង ប៉ែន សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
Website: www.nac.gov.kh
អាសយដ្ឋាន៖ ផ្លូវលេខ ៦១ ហ៊ីង ប៉ែន សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ