សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមធ្វើសន្និសីទសាព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំពិសេសដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមធ្វើសន្និសីទសាព័ត៌មាន ដែលបានបញ្ជាក់អំពីលទ្ធផលវិជ្ជមាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន។
អានបន្ត

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងគណៈរដ្ឋមន្រ្តីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
អានបន្ត

ព័ត៌មានទូទៅមានបន្ត

នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា​ ឆ្នាំ២០២៦ វេលាម៉ោង០៩:០០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ ជាន់ទី៧ អគារភាតរភាព មានរៀបចំកិច្ចប្រជុំចង្អៀត​ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត​សភាចារ្យ​ ហ៊ីង​ ថូ​រ៉ាក់​ស៊ី​ រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាបន្តលេី​ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការ​រៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​។

នាព្រឹកនិងរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០និងម៉ោង១៤:៣០នាទីរសៀល នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៦-០៧A អគារភាតរភាព បានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង សេរីវិសុទ្ធ អនុប្រធាននិងជាប្រធានក្រុមការងារទី១ នៃក្រុមប្រឹក្សាអ្នកច្បាប់និងឯកឧត្ដម ម៉ម សារិទ្ធ សមាជិកអចិន្ត្រៃយ៍និងជាប្រធានក្រុមការងារទី២នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិនិត្យនិងពិភាក្សាបន្ដលើ «សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់»។

នាព្រឹកនិងរសៀលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០នាទីព្រឹកនិងម៉ោង១៥:00នាទីរសៀល នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៦-០៧A ជាន់ទី៦ អគារភាតរភាព មានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាប្រធានក្រុមទី២នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្ដម នៅ ប៉ោនន័រ អនុប្រធាននិងជាប្រធានក្រុមទី១នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិនិត្យនិងពិភាក្សាបន្តលើ​«សេចក្ដីព្រាងអនុក្រឹត្យស្ដីពី​ការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្ដីពីសំណង់»។

ឯកឧត្តមទេសរដ្ឋមន្ត្រីសក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំណែនាំអំពីការរៀបចំរបាយការណ៍បូកសរុបនិងវាយតម្លៃសកម្មភាពលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត

អង្គភាពពត៌មាននិងប្រតិកម្មរហ័សមានបន្ត

ព្រឹត្តិការណ៍

រាជកិច្ច

ច្បាប់ និងលិខិត​​បទដ្ឋានគតិយុត្តិ

ល.រ ប្រភេទ ចំណងជើង ក្រសួង-ស្ថាប័ន
គោលនយោបាយ

ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥

០៣-មិថុនា-២០២១
ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
គោលនយោបាយ

គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០

១៧-ឧសភា-២០២១
រាជរដ្ឋាភិបាល
ប្រកាស

ប្រកាសស្តីពីការចែរំលែកព័ត៌មានឥណទាន

០១-កក្កដា-២០២០
ធនាគារជាតិនៃកម្ពុជា
អនុក្រឹត្យ

ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

០៦-មេសា-២០២០
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍